អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលការបុកអណ្តូងទឹកស្អាត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម តាមរយៈកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌
January 03, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក ចុះពិនិត្យមើលការបុកអណ្តូងទឹកស្អាតដែលជាព្រះរាជអំណោយដ៏ឧត្តុង្តឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជបិតាជាតិខ្មែរ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអោយដឹងថាអណ្តូងស្នប់ដែលជាព្រះរាជអំណោយនាពេលនេះមាន០៦ អណ្តូងក្នុងនោះនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូចំនួន០១ អណ្តូង ភូមិឆ្នុកទ្រូ ( តំបន់គន្ធរ ) ចំនួន០១ អណ្តូង ភូមិសេះស្លាប់ចំនួន០២ អណ្តូង ភូមិកំពង់អួរ ឃុំខុនរ៉ងចំនួន ០១ អណ្តូង និងកោះតាម៉ូវ ឃុំព្រះគគីចំនួន០១អណ្តូង។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលឯកឧត្តម អម សុភា បានធ្វើការណែនាំដល់កម្មករត្រូវបង្កើនការខិតខំបន្ថែមទៀតដើម្បីអោយឆាប់បានប្រជាពលរដ្ធប្រើប្រាស់ ពីព្រោះតំបន់នេះពុំមានអណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់នោះទេ។ ហើយឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទៅទទូលបានអណ្តូងហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បីអោយការប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ