ថ្នាក់ដឹកនាំខេត្តកណ្ដាល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រកម្រិតក្រ១ ក្រ២ និងគ្រួសារអតីតយុទ្ធជន ចំនួន ៣១៤ គ្រួសារ ស្ថិតឃុំបែកចាន ស្រុកអង្គស្នួល
January 03, 2021 អ្នកទស្សនា :

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលន និងលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បាននាំយកអំណោយរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មកចែកជូនប្រជាពលរដ្ឋក្រីក្រកម្រិតក្រ១ ក្រ២ និងគ្រួសារអតីតយុទ្ធជន ចំនួន ៣១៤ គ្រួសារ ស្ថិតឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

អំណោយដែលបានចែកជូនក្នុងមួយគ្រួទទួលបានរួមមាន៖ អង្ករ ៣០ គីឡូត៍ក្រាម ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ មុង១ ភួយ២ និងក្រម៉ា១។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្ន ចំពោះសុខភាព និងរក្សាអនាម័យអោយបានល្អ និងត្រូវចូលរួម អនុវត្តនូវវិធានការបង្ការ និងការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

បប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ