អាជ្ញាធរខេត្តក្រចេះ អញ្ជើញចុះពិនិត្យដំណាំស្រូវប្រាំង នៅសង្កាត់អូរឬស្សី ដែលទទួលបានពីរាជរដ្ឋាភិបាលកន្លងមក
January 15, 2021 អ្នកទស្សនា :

ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីស្តារឡើងវិញនូវស្រូវប្រាំង ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ឃើញថាដំណាំស្រូវសភាពល្អ និងជិតបានប្រមូលផលហើយ ក្រោយពីបានដាំដុះតាមបច្ចេកទេស និងទទួលបានប្រព័ន្ធទឹកស្រោចស្រោបគ្រប់គ្រាន់រយៈពេលជាង២ខែនេះ។

ថ្ងៃសុក្រទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រួមដំណើរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលក្រុង ចៅសង្កាត់ និងប្រជាសហគមន៍។

បើតាមការបញ្ជាក់ពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានឲ្យដឹងថា ៖ នៅក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះនេះ ផ្ទៃដីស្រែប្រាំងមានចំនួន២១៤ហិកតា ហើយសម្រាប់ភូមិកាប៉ូនេះ ផ្ទៃដីស្រែប្រាំងមានចំនួន៨៧ហិកតា ហើយប្រជាកសិករដែលទទួលបានពូជស្រូវស្តារឡើងវិញពីរាជរដ្ឋភិបាល មានចំនួន៥៧ហិកតា ដោយក្នុង១គ្រួសារទទួលបាន ១០០ គីឡូក្រាម។ លោកបញ្ជាក់ទៀតថា ៖ គិតមកទល់ពេលនេះ ការដាំដុះមានរយៈពេលជាង២ខែហើយ នៅសល់១ខែទៀតនឹងបានប្រមូលផលផងដែរ ហើយបើតាមការវាយតម្លៃទិន្នផលស្រូវ ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឃើញថាទិន្នផលនឹងកើនដល់៤តោនកន្លះ ក្នុង១ហិកតា។ តែទន្ទឹមនឹងនោះ ប្រជាកសិករ ក៏មិនតម្រូវឲ្យធ្វើការដាំដុះស្រូវជាលើកទី២ដែរ ដោយជៀសវាងពីការខ្វះទឹកស្រោចស្រោប ក៏ប៉ុន្តែបងប្អូនប្រជាកសិករ អាចបង្វែរដីស្រែនេះ ពីធ្វើស្រែ មកជាដាំដំណាំរួមផ្សំបាន ព្រោះថាដំណាំទាំងនេះ អាចធានាទឹកស្រោចស្រោបបាន ដោយត្រូវការទឹកតិច។

ក្នុងនាមលោកជាចៅសង្កាត់ និងជាតំណាងប្រជាពលរដ្ឋ មានក្តីសប្បាយយចិត្ត និងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋ និងប្រជាកសិករ ក្នុងការពង្រឹងនូវវិស័យកសិកម្ម ក្នុងតំបន់នៃខេត្តក្រចេះ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ