ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ឆ្នាំ២០២១
January 15, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង នៅកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករង រដ្ឋបាលខេត្ត លោក នាយកទីចាត់ការ អង្គភាពសាលាខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖

១-អនុម័តលើកសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៥

២-ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩

៣-ស្តាប់របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែធ្នូ ឆ្នាំ២០២០

៤-ស្តាប់របាយការណ៍ ស្តីពីដំណើរការ និងបញ្ហាប្រឈមក្នុងការអនុវត្តមុខងារលើវិស័យអប់រំកុមារតូច

៥-ស្តាប់របាយការណ៍ ស្តីពីដំណើរការ និងបញ្ហាប្រឈមក្នុងការអនុវត្តមុខងារលើវិស័យសុខាភិបាល

៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

៧-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត (២០២១-២០២៣)

៨-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០២០ អាណត្តិទី៣

៩-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចកតីព្រាងបញ្ជីឈ្មោះមន្ត្រីរាជការ ស្នើសុំប្រគល់ភារកិច្ចចំណុះក្នុងរចនាសម្ព័ន្ធសាលា

១០-សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ផងដែរ

១១-ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ក្រុមប្រឹក្សាខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ