រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់
January 15, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្តីពីដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ តាមប្រកាសអន្តរក្រសួង ស្តីពីការដាក់ឲ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម សេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម ឌន ប្រធាន មន្ទីរផែនការខេត្ត លោក ហង្ស ពិសី នាយកទីចាត់ការ ផែនការនិងវិនិយោគសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្ដ្រីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ