ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញបើកបវេសនកាលសិក្សាឆ្នាំថ្មី ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស
January 11, 2021 អ្នកទស្សនា :

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សាលាគ្រប់កម្រិតសិក្សានៅទូទាំងខេត្តកែប ត្រូវបានប្រកាសបើកបវេសនកាលសិក្សាឆ្នាំថ្មី ឆ្នាំសិក្សា២០២០-២០២១។ ព្រមជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានផ្តល់កិត្តិយសអញ្ជើញអធិបតីបើកបវេសនកាលសិក្សាឆ្នាំថ្មី ឆ្នាំ២០២០-២០២១ នៅបវេណសាលាវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស។ នៅក្នុងឱកាសនៃការបើកបវេសនកាលឆ្នាំថ្មីនេះផងដែរក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងមន្រ្តីរាជការអ្នកមុខអ្នកការជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មីនេះ គឺជាថ្ងៃដែលក្មួយៗគ្រប់អាយុត្រូវចូលរៀន ក៏ដូចជាសិស្សានុសិស្ស ដែលបានឈប់សម្រាក និងសម្រាកដោយបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ត្រូវដល់ថ្ងៃដែលត្រូវចូលសាលាវិញផងដែរ។

ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ តាមរយៈយុទ្ធសាស្រ្តឈ្នះៗ របស់សម្តេច បានដែលដាក់ចេញក្នុងរយៈពេល២២ឆ្នាំមកហើយ ទើបការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនគួរជាទីមោទនៈ ស្របពេលដែលធនធានមនុស្សក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម​ សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានផ្តល់វង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់ល្អ នូវសម្ភារសិក្សា ដូចជាប៊ិច សៀវភៅសរសេរ ជាដើម។ ដោយឡែសម្រាប់លោកគ្រូ អ្នកគ្រូ ទទួលបានសារុងមួយ និងថវិកាចំនួន ១ម៉ឺនរៀល។

ជាចុងក្រោយឯកឧត្តមក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំង និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ