រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនិងការស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
December 30, 2020 អ្នកទស្សនា :

ថ្ងៃពុធទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ឯកឧត្តម ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកទំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ឯកឧត្តម ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្លូវចេញចូល​ចំណុចស្ពានយោល)។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា​រួចមក អង្គប្រជុំសម្រេចឯកភាព​គ្នាដូចខាងក្រោម ៖

១. ដើម្បី​បង្កភាពងាយស្រួល​ដល់​បងប្អូនប្រជាពលរដ្ឋ​ធ្វើដំណើរ ពិសេសបងប្អូនប្រជាពលរដ្ឋ​រស់នៅចំណុច​ស្ពានយោល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​សម្រេច​កែសម្រួលផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយកំណត់យកទទឹង​ផ្លូវមានទំហំ​២០ម៉ែត្រ

២. អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) ស្នើសុំឱ្យឈូសឆាយ កែលម្អ​ផ្លូវនេះឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅចំណុចស្ពានយោលធ្វើដំណើរបានកាន់តែស្រួល

៣. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុក មេឃុំ និងម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត នឹងចុះពិនិត្យ និងចុចយកនិយាមកាផ្លូវទំហំ២០ម៉ែត្រ និងទំហំក្បាលដីរបស់អ្នកពាក់ព័ន្ធនឹងផ្លូវនេះ

៤. បន្ទាប់ពីក្រុមការងារចុះអនុវត្តការងាររួចហើយ ម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ​ត្រូវដាក់ពាក្យស្នើសុំកែសម្រួលក្បាលដីរបស់ខ្លួនមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ