អាជ្ញាធរខេត្តកំពង់ចាម លើកគម្រោងកែលម្អសោភណ្ឌភាពសួនកុមារ ក្នុងក្រុងកំពង់ចាម ដើម្បីលើកកម្ពស់សោភណ្ឌភាព និងទីតាំងកំសាន្តឲ្យបានល្អ សាកសមជាទីក្រុងរំដួល៣ទង
January 06, 2021 អ្នកទស្សនា :

នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំពិភាក្សាលើគម្រោងរៀបចំកែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរក្រុង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ និងម្ចាស់គម្រោងអភិវឌ្ឍន៍ ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា គម្រោងកែលំអសោភណ្ឌភាពសួនកុមារ ក្នុងក្រុងកំពង់ចាម ដើម្បី លើកម្ពស់សោភណ្ឌភាពក្រុង និងរៀបចំទីតាំង សម្រាប់ការកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុង ដោយធានាបានផាសុភាព សោភណ្ឌភាព និងសុវត្ថិភាព ឱ្យសាកសមនឹងជ័យលាភីរំដួល ៣ទង របស់ក្រុងកំពង់ចាម ផងដែរ។

ទន្ទឹមនឹងនោះ ដោយសារមើលឃើញ អំពីសក្តានុពលរបស់ទីតាំងខាងលើ រដ្ឋបាល ខេត្តកំពង់ចាម បានស្វែងរកដៃគូ សម្រាប់ការអភិវឌ្ឍសួននេះ ឱ្យមានសោភណ្ឌភាព ជាទីកន្លែងកំសាន្ត សម្រាប់ប្រជាពលរដ្ឋទូទៅ។

គួសបញ្ជាក់ថា គម្រោងកែលំអរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម គឺបានអនុញ្ញាតឲ្យម្ចាស់គម្រោងទទួលបានសិទ្ធិ ពីរដ្ឋបាលខេត្ត និងរៀបចំធ្វើការអភិវឌ្ឍ លើទីតាំងនេះ ដោយក្នុងនោះមាន ៖

-គម្រោងអភិវឌ្ឍ និងរៀបចំសួនច្បារ ក្នុងបរិវេណសួនកុមារ

-សាងសង់របងដែកព័ទ្ធជុំវិញ

-សាងសង់ខ្លោងទ្វារ ច្រកចេញចូលចំនួន ២កន្លែង

-រៀបចំដាំផ្កាលម្អព័ទ្ធជុំវិញ ខាងក្នុងរបងដែក

-សាងសង់អគារ សម្រាប់ការផ្លាស់ប្តូរសម្លៀកបំពាក់

-សាងសង់អាគារអាហារដ្ឋាន និងមីនីម៉ាត

-រៀបចំក្រាលការ៉ូឡា ឬការ៉ូជុំវិញបរិវេណទីតាំងកំសាន្ត

-សាងសង់បង្គន់អនាម័យស្តង់ដារ

-រៀបចំប្រព័ន្ធលូ ក្នុងបរិវេណសួនកំសាន្ត

-រៀបចំប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និងភ្លើងបំភ្លឺ នៅពេលយប់

ដោយឡែក បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើគម្រោងប្លង់ និងខ្លឹមសារ នៃកិច្ចសន្យា ឯកឧត្តម អភិបាលខេត្ត បានណែនាំម្ចាស់គម្រោង ធ្វើការកែសម្រួលទៅតាមការចូលរួមមតិយោបល់ ពីសំណាក់មន្ទីរ ជំនាញ និងអាជ្ញាធរ បានស្នើឡើងក្នុងកិច្ចប្រជុំនេះ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ