អាជ្ញាធរខេត្តព្រៃវែង នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់ជនក្រីក្រលំបាកខ្វះខាត នៅស្រុកពាមរក៍
December 30, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម ថោង វរលក្ខណ៍ តំណាងរាស្រ្តមណ្ឌលព្រៃវែង ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការ​ ក្រសួង​មុខ​ងារសាធារណ:​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ បានជាអធិបតីក្នុងពិធីចែកអង្ករដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកពាមរក៍។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកពាមរក៍ផងដែរ។

សូមបញ្ជាក់ផងដែរថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកលកូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជាផងដែរ ទើបសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនាពេលនេះ។

អំណោយដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាមួយចំនួន សំរាប់២០០គ្រួសារក្នុងស្រុកពាមរក៍។

ជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់នាពេលនេះ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ