អាជ្ញាធរខេត្តឧត្ដរមានជ័យ ជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយអភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ
January 06, 2021 អ្នកទស្សនា :

ឧត្ដរមានជ័យ៖ នារសៀលថ្ងៃពុធទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ជាលទ្ធផល៖

+ឯកភាពបន្តរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឆ្លងដែន

+បន្តសហការណ៍ និងសម្របសម្រួលដល់ការឆ្លងដែនចេញចូលទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ (ប្រគល់ឱ្យសមត្ថកិច្ចគយប្រចាំតំបន់ច្រកបន្តមុខការ)

+បន្តរួមគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ពិសេសឆ្លងដែនចូលកាប់ឈើ និងការលួចនាំរថយន្តឆ្លងដែនខុសច្បាប់

+បន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ