រដ្ឋបាលខេត្តព្រៃវែង​ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
December 31, 2020 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រៃវែងដែលបានប្រព្រឹត្តទៅនៅសាលប្រជុំC ជាន់ទី១ នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះ ក៍មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីសាលាខេត្ត ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រៃវែង។

កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានរបៀបវារៈចំនួន៦ យកមកពិនិត្យ និងពិភាក្សា រួមមាន៖

១-ពិនិត្យ និងអនុម័ត​ លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត

៣- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២០របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

៤- ពិនិត្យ និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់ខេត្តព្រៃវែង

៥- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:

- ការិយាល័យប្រជាពលរដ្ឋ

- គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៦- បញ្ហាផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ