អភិបាលខេត្តកែប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រូវគោរពច្បាប់ចរាចរ និងបន្តអនុវត្តវិធានរក្សាអនាម័យក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំសកល២០២០ ចូលឆ្នាំ២០២១
December 31, 2020 អ្នកទស្សនា :

ខេត្តកែប ៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានសហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបើកយទ្ធនាការរឹតបណ្តឹងការពាក់មួកសុវត្ថិភាព អប់រំផ្សព្វផ្សាយពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកែប។

នៅក្នុងពិធីដ៏មានសារៈសំខាន់ត្រូវបានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវនារី អាជីវករ សេវាករ ភ្ញៀវទេសចរជាច្រើនកុះករ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៏ទៅកាន់អង្គពិធីថា បញ្ហាគ្រោះថ្នាក់ចរាចរណ៏បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ។ល។ ដូច្នេះ ខ្ញុំសូមយកឱកាសនេះអំពាវនាដលបងប្អូនមន្រ្តីរាជការ ប្រជាពលរដ្ឋយើងទាំងអស់ចូលរួមគោរពច្បាប់ចរចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ដោយជិះឡានត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរគោរពតាមល្បឿនដែលបានកំណត់ជាដើម។

ព្រមជាមួយនេះផងដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្រ្តីរាជការ អាជីវករ សេវាករ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ត្រូវបន្តចូលរួម និងប្រកានខ្ជាប់នូវវិធានការរក្សាអនាម័យ ដើម្បីការពារ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ សម្អាតដៃដោយអាល់កុលឲ្យបានញឹកញ៉ាប់ ជាពិសេសអនុវត្តតាមវិធានការអប់រំណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ