រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត
January 05, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីនាយកទីចាត់ការដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ ២០២០ មានរបៀបវីរ:ចំនួន ០៣ លើកយកមកពិភាក្សា៖

១.ត្រួតពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលអនុវត្តការងារប្រចាំ ខែធ្នូ ឆ្នាំ២០២០ លើបញ្ហាប្រឈម សំណើរដោះស្រាយ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២១ សម្រាប់មន្ទីរ អង្គភាពនីមួយៗ។

២.ផ្សេងៗ

៣.បូកសរុបកិច្ចប្រជុំ

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពក្នុងខេត្ត បំពេញការងារដោយទទួលខុសត្រូវធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទន្ទឹមនោះត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ក្នុងឱកាសនោះលោក ឈិន សេងងួន ក៏បានធ្វើការណែនាំឱ្យមន្ទីរ អង្គភាព ត្រូវបំពេញសកម្មភាពការងាររបស់ខ្លួនដោយការទទួលខុសត្រូវ ពិសេសផ្ញើរបាយការណ៍មកកាន់សាលាខេត្តឱ្យបានទាន់ ពេលវេលា ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ