អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅដ្ឋានរំដួលវ៉ៃគោ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង
December 28, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅដ្ឋានរំដួលវ៉ៃគោ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុងស្វាយរៀង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកវិនិយោគ ពាណិជ្ជករ និងអាជីវករក្រុងស្វាយរៀងជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តក៏មានទីតាំង និងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា កន្លងមក រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានរៀបចំគោលនយោបាយស្ដីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម មានឱកាសក្នុងការ ទិញផ្ទះសម្រាប់រស់នៅ និងកសាងជីវភាព ហើយដែលគម្រោងនេះ មិនត្រឹមតែនឹងចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយគាំទ្រគម្រោងរបស់ខេត្តក្នុងការពង្រីក និងអភិវឌ្ឍន៍ទីក្រុងឲ្យកាន់តែស្រស់បំព្រងថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ