អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យសុខភាព ចែកម៉ាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅឃុំជីផាត ស្រុកថ្មបាំង
December 27, 2020 អ្នកទស្សនា :

ថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក បានចុះពិនិត្យសុខភាព ចែកមាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមសមាគមនារីខេត្តកោះកុង បានចុះសួរសុខទុក្ខ ចែកម៉ាស់ សម្ភារអនាម័យ ថ្នាំពេទ្យ ការពិនិត្យសុខភាព និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅបរិវេណសាលាបឋមសិក្សាជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងឃុំប្រមាណ៤០០នាក់។

ក្នុងកម្មវិធីនេះលោកជំទាវប្រធាន ស.ស.យ.ក ខេត្តកោះកុង និងជាអភិបាលខេត្ត បានស្នើសុំអោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក ឃុំ បន្តធ្វើការអប់រំ ផ្សព្វផ្សាយ ស្តីពីការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងគោលការណ៍សំខាន់ៗ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងស្នើសុំអោយប្រជាពលរដ្ឋចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សាសុខភាពអោយបានល្អ ព្រោះបើប្រជាពលរដ្ឋឈឺច្រើន គឺអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ