ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំ និងកំណត់និមិត្តិសញ្ញារបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់
December 25, 2020 អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំ និងកំណត់និមិត្តិសញ្ញារបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំB2 អាគារB សាលាខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោក អភិបាល អភិបាលរង ក្រុង ស្រុក មន្ត្រីទទួលបន្ទុករៀបចំកំណត់និមិត្តសញ្ញា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរ ក្រោយពីរដ្ឋបាលខេត្តទទួលបានសេចក្ដីជូនដំណឹងលេខ ១១៦៥ សជណ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំ និងកំណត់និមិត្តសញ្ញា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំតាមដានការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីស្តាប់អំពីរបាយការណ៍ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលក្រុង ស្រុកបានជួបប្រទះ និងធ្វើការដោះរៀបចំនិមិត្តសញ្ញារួចម្ដងរួចមកហើយ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនឹងការបង្កើតនិមិត្តសញ្ញារបស់ខ្លួន ធ្វើយ៉ាងណាបង្កើតនូវអ្វីឲ្យស្របទៅតាមសក្ដានុពលរបស់តំបន់ដែលខ្លួនមានប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដោយមិនអាចធ្វើឲ្យតែរួចពីដៃឡើយ ព្រោះនិមិត្តសញ្ញារបស់រដ្ឋបាលរបស់ខ្លួន បានផ្ដល់ឲ្យប្រជាពលរដ្ឋ ឬមន្រ្ដីរាជការជាដើម អាចយល់ដឹងជ្រាបកាន់តែច្បាស់ពីសក្ដានុពលរបស់ក្រុង ស្រុក ឃុំ សង្កាត់ ដែលខ្លួនមានបែបសង្ខេបនៅលើរូបនិមិត្តសញ្ញានោះតែម្ដង។ ដូចនេះសូមធ្វើការពិចារណាឲ្យបានម៉ត់ចត់មុននឹងធ្វើការដាក់ប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញារបស់ខ្លួន ចៀសវាងឲ្យមានមតិរិះគន់អវិជ្ជមានកើតមានឡើង៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ