អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំពោះបងប្អូនពលករមកពីថៃ នៅតាមក្រុង ស្រុក
December 25, 2020 អ្នកទស្សនា :

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលនិងធ្វើការណែនាំបន្ថែមដល់ ក្រុមការងារចម្រុះដែលប្រចាំនៅទីតាំងចត្តាឡីស័ក នៅក្រុងសិរីសោភ័ណ, វិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី និងនៅវិទ្យាល័យព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលបងប្អូនពលករត្រឡប់មកពីប្រទេសថៃទាំងក្នុងខេត្ត និងបណ្តាខេត្តផ្សេងៗទៀត ដើម្បីធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។

ក្នុងនាមគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ថ្នាក់ខេត្ត

បានចាត់ចែងរៀបចំឲ្យមានមណ្ឌលធ្វើចត្តាឡីស័ក តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ