អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំ​ត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន
January 06, 2021 អ្នកទស្សនា :

ថ្ងៃអង្គារទី៥ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនយូញៀន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង​ផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់​អំពី​ឈ្មោះ អត្តសញ្ញាណប្រជាពលរដ្ឋ​ដែលរស់នៅ ក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ដើម្បីរដ្ឋបាលខេត្តកោះកុង ធ្វើរបាយការណ៍គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ដែល​មានសមាសភាពចូលរួមដូចជា​ លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុកគិរីសាគរ លោកមេឃុំព្រែកខ្សាច់ និងស្មៀនឃុំព្រែកខ្សាច់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ