ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យសំណង់អគារ​មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ដែលស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
December 25, 2020 អ្នកទស្សនា :

ថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ​ រួមមាននាយកទីចាត់ការអន្តរវិស័យ ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុប្រធានមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យសំណង់អគារ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អគារ​មជ្ឈមណ្ឌលកុមារកំព្រា ដែលសាងសង់ថ្មីនេះ មាន​បណ្តោយ​ប្រវែង២០ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បាន​ធ្វើការណែនាំ​ដល់មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ថែរក្សាការពារ​សម្បត្តិ​រដ្ឋឱ្យបានគង់វង្ស សម្រាប់​បម្រើ​ផលប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​ និងសង្គមជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ