អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យមើលជាប់ជានិច្ចក្រុមការងារប្រចាំការសម្របសម្រួល និងបងប្អូនពលករធ្វើចត្តាឡីស័ក ដើម្បីវិធានការគ្រប់គ្រងឲ្យបានហ្មត់ចត់
January 06, 2021 អ្នកទស្សនា :

ល្ងាចថ្ងៃអង្គារទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កបងប្អូនខ្មែរយើងដែលត្រឡប់មកពីប្រទេសថៃ នៅវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែត វិទ្យាល័យកូប ស្រុកអូរជ្រៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមណ្ឌលអង្គការសនៅពងវ៉ា ក្រុងសិរីសោភ័ណ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ដោយមានការគ្រប់គ្រងយ៉ាងហ្មតចត់ ពីក្រុមការងារកងកម្លាំងចម្រុះ មានពេទ្យ នគរបាល កងរាជអាវុធហត្ថ យោធា មន្ត្រីរាជការយើងទាំងអស។ មកទល់ថ្ងៃនេះបងប្អូនបាននឹងកំពុងធ្វើចត្តាឡីស័កមានប្រមាណជាង២០០០នាក់ មួយចំនួនត្រូវបានចាក់ចេញពីមណ្ឌលត្រឡប់ទៅផ្ទះសម្បែងវិញក្រោយពិនិត្យយកសំណាកឃើញលទ្ធផលអវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្តសូមអំនាវនាវដល់បងប្អូនទាំងអស់បន្តគោរពតាមការណែនាំនិងអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ចូលរួមធ្វើចត្តាឡីស័កឲ្យបានគ្រប់គ្នា ជាមួយក្រុមការងារប្រចាំ ដោយហ្មត់ចត់ច្បាស់លាស់ បើត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។

ជាមួយគ្នានេះ សូមឲ្យក្រុមគ្រូពេទ្យ ក្រុមការងារប្រចាំការសម្របសម្រួល និងគ្រប់គ្រងបងប្អូនគ្រប់ទីតាំងសូមបន្តយកចិត្តទុកដាក់បំពេញបេសកកម្មការងារឲ្យដោយជោគជ័យ ច្បាស់លាស់ហ្មត់ចត់ ទាំងចំនួនបងប្អូនចូលចេញ ការហូបចុក ការពិនិត្យសុខភាពយកសំណាងជាដើម។ល៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ