អភិបាលខេត្តបាត់ដំបង អញ្ជើញចុះសំណេះសំណាលជាមួយពលករ និងពិនិត្យទីតាំងចត្តាឡីស័ក ក្រុងបាត់ដំបង ដែលទទួលពលករមកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
December 25, 2020 អ្នកទស្សនា :

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយពលករ និងពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង (វិទ្យាល័យព្រះមុន្នីវង្ស) ដែលត្រូវទទួលពលករមកពីច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងច្រកព្រំដែនខេត្តឧត្តរមានជ័យ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក មន្ទីរ អង្គភាពមួយចំនួន លោក ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត លោក អភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ ក៏បានសំណេះសំណាល និងណែនាំដល់បងប្អូនប្រជាពលករត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយកងកម្លាំង រួមជាមួយមន្ត្រីសុខាភិបាល និងធ្វើការយាមការ ដើម្បីធ្វើពិនិត្យសុខភាពជូនបងប្អូនពលកររបស់យើងផងដែរ។

សូមជម្រាបជូនដែរថា ពលករដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គិតម៉ោង៦ ល្ងាចនេះ នៅក្នុងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង (វិទ្យាល័យព្រះមុន្នីវង្ស) មានប្រមាណជាង ២០០ នាក់ និងនៅតាមមណ្ឌលចត្តាឡីស័កតាមស្រុកមួយចំនួនទៀតសរុបទូរទាំងខេត្តប្រមាណជាង ៤០០ នាក់ផងដែរ។

គូសបញ្ជាក់ផងដែរថា ពលករដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កតាមបណ្តាលក្រុង ស្រុក ទទួលបានឃីត ១កញ្ចប់ អាហារ ៣ពេល៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ