អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១​ សាខាកាកបាទក្រហមកម្ពុជាខេត្ត
January 06, 2021 អ្នកទស្សនា :

ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១​ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារ​ប្រតិបត្តិ​សាខា សរុបចំនួន ២៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​។​

កិច្ចប្រជុំ​នេះមានគោលបំណង ដើម្បីរាយការណ៍អំពីកាបូកសរុបលទ្ធផលសកម្មភាពការងារមនុស្សធម៌របស់សាខាឆ្នាំ២០២០ លើកទិសដៅបន្តអនុវត្តផែនការបន្ត និងសិក្សាពីបញ្ហា​ប្រឈម​ដែលសាខា អនុសាខាបានជួបប្រទះកន្លងមកផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ