រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ សម្រាប់ឆ្នាំ២០២០ នៅស្រុកសំពៅលូន
December 24, 2020 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ផាវ៉ាន់ សាកឿត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ សម្រាប់ឆ្នាំ២០២០ ក្រោមប្រធានបទ " ការផ្តល់សេវាសាធារណ: និងការអភិវឌ្ឍមូលដ្ឋាន " នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងអង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គោលបំណងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយអំពីតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ការពិគ្រោះយោបល់ និងការឆ្លើយតបអំពីបញ្ហា ក្ដីកង្វល់ និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងពិភាក្សាស្រាយបំភ្លឺអំពីបញ្ហាផ្សេងៗដល់អ្នកចូលរួមទាំងអស់ ក្នុងការលើកកម្ពស់ ការឆ្លើយតបចំពោះតម្រូវការរបស់មូលដ្ឋាន ព្រមទាំងរកដំណោះស្រាយឲ្យបានសមស្រប និងឆ្លើយតបបានទាន់សភាពការណ៍។

ក្នុងនោះដែរ គឺជាការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យមានការកែលំអប្រព័ន្ធអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងការធានាការរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ