រដ្ឋបាលខេត្តកោះកុង បន្តរៀបចំពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកថ្មបាំង
December 24, 2020 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកថ្មបាំង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលបានកើតឡើងនៅគ្រប់បណ្តាប្រទេស ក្នុងពិភពលោក ក្នុងចំណោមឧក្រិដ្ឋកម្មដទៃផ្សេងទៀត ដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខមនុស្ស និងប្រទេសជាតិ និងជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍ដែលបានធ្វើចំណាកស្រុក ដល់កុមារ និងស្ត្រី និងអង្គការដៃគូរផ្សេងៗ បានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាលេខាធិការដ្ឋាន ជាសេនាធិការ និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធនានា រួមជាមួយនឹងជំនាញកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត បានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស-ជួញដូរពលកម្មនៅក្នុងខេត្ត ក៏ដូចជានៅតាមបណ្តោយព្រំដែន នៃខេត្តកោះកុង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ