អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំណែនាំ និងកំណត់លក្ខខណ្ឌមួយចំនួនដល់អាជីវករ ដែលប្រកបអាជីវកម្មដឹកអាចម៍ដី នៅតាមក្រុង ស្រុក
December 24, 2020 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំណែនាំ និងកំណត់លក្ខខណ្ឌមួយចំនួនដល់អាជីវករ ដែលប្រកបអាជីវកម្មដឹកអាចម៍ដី នៅតាមក្រុង ស្រុក មួយចំនួន នៃរដ្ឋបាលខេត្តកោះកុង។

ក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធអោយមានចំណាត់ការលើការស្នើសុំអាជីវកម្មដឹកអាចម៍ដី និងអាជីវករពុះឡូរ៍ដី អោយមានអត្តសញ្ញាណត្រឹមត្រូវ ហើយគោរពច្បាប់ និងការណែនាំ។

លក្ខខណ្ឌមួយចំនួនដែលត្រូវអនុវត្តរួមមាន ១.អាជីវករដឹកអាចម៍ដីត្រូវគោរពតាមការណែនាំ និងត្រូវមានបណ្ណបើកបរ និងផ្លាកលេខរថយន្ត ២.អាជ្ញាធរក្រុង ស្រុក ត្រូវណែនាំដល់អ្នកចិញ្ចឹមត្រចៀកកាំអោយបើកសម្លេងតាមការកំណត់របស់រដ្ឋបាលក្រុង ស្រុក និង៣.រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំអោយអាជីវករ ឬប្រជាពលរដ្ឋ ដែលបានលើកផ្ទាំងប៉ាណូ និងចាក់បំពេញអាចម៍ដី ត្រូវសុំអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវ។

ជាលទ្ធផល រដ្ឋបាលមូលដ្ឋាន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នឹងខិតខំណែនាំដល់អាជីវករ មកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ដើម្បីមានមូលដ្ឋាន ក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ