រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា និងព្រលែងកូនត្រីចម្រុះពណ៌ នៅទីតាំងស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
January 01, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី០១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា និងព្រលែងកូនត្រីចម្រុះពណ៌ ចំនួន ៤.២០០ក្បាល ស្មើនឹង ២០០គីឡូក្រាម នៅទីតាំងស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត

លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុងស្វាយរៀង លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ការងារកែលម្អសោភ័ណភាពនៅទីតាំងស្រះវង់ ដែលបានធ្វើពិធីសម្ពោធនាឱកាសនេះ រួមមាន៖

- ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្ត ឧបត្ថម្ភឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក គៀក សៀមហេង ប្រធានរតនាគារខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក កៅ សំអាន ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោក ប៉ែន ពុធ មន្ត្រីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញដើមល្មើ ១ដើម ស្មើនឹងថវិកា ៦០០ដុល្លារ

- លោកប្រធានក្រុមហ៊ុនឃីងប្រូភើធីអិនវេសមែន ឧបត្ថម្ភថវិកាសម្រាប់ទិញផ្កាដាំជុំវិញស្រះវង់ ចំនួន ៤សួន និងមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ឧបត្ថម្ភថវិកាសម្រាប់ទិញផ្កាដាំជុំវិញស្រះវង់ ចំនួន ៤សួន ស្មើនឹងថវិកាសរុប តម្លៃ ២.៨០០.០០០រៀល។

- លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្ដល់ជូនត្រីសម្រាប់ពិធីព្រលែងនៅថ្ងៃនេះ ចំនួន ៤.២០០ក្បាល ស្មើនឹង ២០០គីឡូក្រាម និងចំណីត្រី ១បាវ ស្ម់នើងថវិកាសរុប ២.០៦០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់រដ្ឋបាលក្រុងស្វាយរៀង ត្រូវចាត់កម្លាំងរៀបចំសម្អាតអនាម័យបរិស្ថាន ដាក់ធុងសំរាម និងថែសួននៅជុំវិញបរិវេណស្រះវង់នេះឲ្យបានស្អាតជាប្រចាំ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនេះ សូមចូលរួមរក្សាអនាម័យទាំងអស់គ្នា ហើយក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០២១នេះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល ជោគជ័យសម្រាប់គ្រប់ភារិច្ចការងារ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្តទៅទាំងទីជិត និងទីឆ្ងាយនៅទូទាំងប្រទេស និងសមប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបានចៀសផុតពីជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ