អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា នៅវត្តមុនីសាលា (ហៅវត្តឡ) ស្ថិតនៅភូមិឡ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង
January 01, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១ ដដែលនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា នៅវត្តមុនីសាលា (ហៅវត្តឡ) ស្ថិតនៅភូមិឡ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន​ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកប្រធានក្រុមប្រឹក្សាក្រុង លោក ស្រីអភិបាល អភិបាលរងក្រុងស្វាយរៀង លោក លោកស្រីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោកនាយករដ្ឋបាលសាលាក្រុង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះសាលាក្រុង និងលោកចៅសង្កាត់ស្វាយតឿ។

សូមជម្រាបជូនថា ឧបដ្ឋានសាលា ដែលធ្វើពិធីក្រុងពាលីបុកគ្រឹះសាងសង់នៅថ្ងៃនេះមានទំហំ ២១ម៉ែត្រx១២ម៉ែត្រ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ