រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
January 01, 2021 អ្នកទស្សនា :

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដើម្បីពង្រឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងប្រទេសថៃ ដែលជាប្រទេសជាប់ព្រំដែនជាមួយកម្ពុជា ហើយថ្មីៗនេះ មានការរកឃើញនូវជំងឺកូវីដ-១៩ លើពលករមកពីប្រទេសថៃ ដែលជាកត្តាមួយធ្វើឱ្យយើងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីការពារ និងគ្រប់គ្រងឱ្យបានជាដាច់ខាតអំពីពលករចំណាកស្រុកពីប្រទេសថៃ និងធ្វើចត្តាឡីស័កឱ្យបានហ្មតចត់បំផុត ចៀសវាងការចម្លងជំងឺនេះ ក្នុងសហគមន៍។ ជាមួយគ្នានេះ លោកជំទាវ បានស្នើឱ្យសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តទាំងអស់ យកចិត្តទុកដាក់ ពង្រឹងកិច្ចសហការល្អ និងផ្តល់ព័ត៌មានជាក់លាក់ ទាន់ពេលវេលា ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ ចៀសផុតពីជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ