អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហ
January 02, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃសៅរ៍ទី២ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្តព្រះសីហនុ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត អញ្ជើញសាកសួរសុខទុក្ខ និងធ្វើការសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ចំនួន៣៣នាក់ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនដែលជាបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ដែលបានខិតខំបំពេញការងាររបស់ខ្លួន ក្នុងការរៀបចំសម្អាតឆ្នេរទាំងយប់ទាំងថ្ងៃ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ សូមចូលរួមសម្អាត និងវេចខ្ចប់កាកសំណល់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបាននូវអនាម័យបរិស្ថាន និងធ្វើឱ្យឆ្នេរសមុទ្ររបស់យើងមានសោភ័ណភាព ខ្យល់អាកាសល្អបរិសុទ្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅក្រុងព្រះសីហនុកាន់តែច្រើន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ