រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលបានឧបករណ៍វាស់កំដៅដោយស្វ័យប្រវត្តិ ចំនួន៩៥គ្រឿង ឧបត្ថម្ភពីក្រុមហ៊ុងឯកជនក្នុងស្រុក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩
January 03, 2021 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលនូវឧបករណ៍វាស់កំដៅស្វ័យដោយប្រវត្តិប្រភេទ K9 Pro ចំនួន៩៥គ្រឿង ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL (ខេមបូឌា) ដែលបានឧបត្ថម្ភនូវឧបករណ៍ទាំងនោះ ដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។

ពិធីប្រគល់ទទួលឧបករណ៍ស្វ័យប្រវត្តិខាងលើនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងក្រុមហ៊ុន PRUDENTIAL (ខេមបូឌា) ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, ប្រធានការិយាល័យអប់រំស្រុក ក្រុង និង នាយក នាយិកា សាលាបឋមសិក្សាដែលត្រូវទទួលបន្តជាច្រើនផ្សេងទៀត។

តំណាងក្រុមហ៊ុន PRUDENTIAL (ខេមបូឌា) បានថ្លែងបញ្ជាក់ថា ដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា ប្រមាណ៨ឆ្នាំមកហើយ ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដើម្បីបង្ហាញ ពីការគាំទ្រនូវសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្នុងដំណើរការបើកបវេសនកាលថ្មី និងជាការចូលរួមចំណែក ក្នុងការធ្វើឱ្យដំណើរការបើកបវេសនកាលនេះ ប្រព្រឹត្តទៅដោយភាពល្អប្រសើរ ជាពិសេសចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដូចនេះហើយក្រុមហ៊ុន បានរៀបចំឧបករណ៍វាស់កំដៅដោយស្វ័យប្រវត្តិ ដែលមានគុណភាពខ្ពស់ ប្រភេទ K9 Pro ជូនរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងសាលាបឋមសិក្សាផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL (ខេមបូឌា) ដែលផ្ដល់ជូននូវឧបករណ៍ទាំងនេះ ជូនដល់មន្ត្រីរាជការ ជាពិសេសជូនដល់សិស្សានុសិស្ស ដែលត្រូវសម្អាតដៃ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតឯកឧត្តម ក៏បានសំណូមពរ ដល់បងប្អូនសិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការបង្ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ឧបករណ៍វាស់កំដៅស្វ័យប្រវត្តិប្រភេទ K9 Pro ចំនួន៩៥គ្រឿង ត្រូវបានបែងចែកបន្តប្រើប្រាស់ ក្នុងសាលាខេត្តពោធិ៍សាត់ ចំនួន៥គ្រឿង, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន៣គ្រឿង, ការិយាល័យអប់រំស្រុក ក្រុង ចំនួន៦ ក្នុងមួយការិយាល័យ ទទួលបាន២គ្រឿង និងសាលាបឋមសិក្សា ចំនួន២៥ ដោយក្នុងមួយសាលា ទទួលបាន៣គ្រឿង៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ