រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩
January 03, 2021 អ្នកទស្សនា :

រសៀលថ្ងៃពុធទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ទាំង២៩ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង១៦ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានផ្ទះក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើង វាក៏អាចគំរាមកំហែងដល់ប្រទេសកម្ពុជាផងដែរ។ យើងមានពលកររាប់ម៉ឺននាក់ដែរធ្វើការនៅប្រទេសថៃ ហើយមានពលករមួយចំនួនបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ឯកឧត្តមអភិបាលបានបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់កម្លាំងសរុប ក្នុងការគ្រប់គ្រងធ្វើចក្តាឡីស័ក នៅតាមព្រំដែន និងបានធ្វើការដឹកជញ្ជូនពលកររបស់យើងមកកាន់ក្រុង ស្រុកវិញប្រកបដោយជោគជ័យដោយមិនមានការឆ្លងចូលក្នុងសហគមន៍នោះទេ។ រាជរដ្ឋាភិបាលមានការព្រួយបារម្មណ៍នៃការវិលត្រឡប់មកពីប្រទេសថៃ របស់ពលកររបស់យើង បានដាក់ចេញនូវវិធានការគ្រប់គ្រងទទួលបានជោគជ័យ ដូច្នេះយើងត្រូវបន្តការគ្រប់គ្រងអ្នកដែលចូលមកតាមច្រករបៀងដោយខុសច្បាប់។ ហើយថ្ងៃនេះយើងធ្វើការជួបជុំប្រមូលផ្តុំគ្នា ព្រមទាំងស្នើសុំមេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាង បំផុសប្រជាពលរដ្ឋ បើមានក្រុមគ្រួសារណាមកពីប្រទេសថៃ សូមរាយការណ៍មកមេភូមិ ឃុំ សង្កាត់ ដើម្បីយកពួកគាត់ធ្វើចក្តាឡីស័ករយ:ពេល ១៤ថ្ងៃ ហើយត្រូវយកប្រជាពលរដ្ឋជាភ្នែក ច្រមុះ ដើម្បីយើងប្រមូលព័ត៌មាននៅក្នុងមូលដ្ឋាន។ ម្យ៉ាងទៀតមណ្ឌលសុខភាពចូលរួមសហការជាមួយអាជ្ញាធរ ឃុំ សង្កាត់ ព្រោះមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពពួកគាត់បានបណ្តុះ បណ្តាលក្នុងការយកសំណាកជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន បានណែនាំមេឃុំ ចៅសង្កាត់បង្កើនស្មារតីទទួលខុសត្រូវប្រមូលព័ត៌មានឱ្យបានជាប់ជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍។ ព្រមទាំងឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកធ្វើរបាយការណ៍ទីតាំងរបស់ខ្លួន ក្នុងការរៀបចំធ្វើរបង ដើម្បីការពារសុវត្ថិភាពមន្ត្រីរបស់យើងនៅតាមមណ្ឌលសុខភាពនីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាដល់អភិបាលក្រុង ស្រុកទាំង៥ ក្នុងមួយក្រុង ស្រុកនូវថវិកា ១០លានរៀល មន្ទីរសុខាភិបាលខេត្ត ១០លានរៀល មន្ទីរពេទ្យបង្អែកខេត្ត ១០លានរៀល មណ្ឌលសុខភាព១៦ ក្នុងមួយមណ្ឌល ៥លានរៀល សាលាឃុំ-សង្កាត់ ២៩ ក្នុងមួយឃុំ-សង្កាត់ ៥លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ