ពិធីបើក "ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង" ឆ្នាំ២០១៨
April 12, 2018 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក "ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង" ឆ្នាំ២០១៨ នៅបរិវេណផ្លូវមុខ វិទ្យាល័យនេតយ៉ង់ ខាងក្រោយរូបសំណាកលោកតាដំបងក្រញូង ស្ថិតក្នុងភូមិ ព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋមន្ត្រី សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក ឯកឧត្តម ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អភិបាលរង ខេត្តស្នងការនគរបាលខេត្ត ឯកឧត្តម ប្រធាន ស.ស.យ.ក ខេត្ត អនុប្រធាន ស.ស.យ.ក ខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិកសមាជិកា ស.ស.យ.ក ខេត្តបាត់ដំបង បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ មានរយៈពេលចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយ ស.ស.យ.ក ខេត្តបាត់ដំបង និងគាំទ្រដោយរដ្ឋបាលខេត្តបាត់ដំបងប។ ការរៀបចំឡើងឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង នេះគឺជាលើកទី១ ក្នុងខេត្តបាត់ដំបង ដែលមានគោលបំណង ៖ -ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ -ដើម្បីបង្ហាញ ថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទំលាប់ប្រពៃណី ដ៏រុងរឿង -ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ ។ ក្នុងពិធីនេះក៏មានការប្រគុំតន្ត្រី ការដាក់តាំងពិព័រណ៍ ផលិតផលក្នុងក្រុង ស្រុកនីមួយៗ ការលែងល្បែងប្រជាប្រិយ និងកម្មវិធីផ្សេងៗជាច្រើនទៀត ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ