លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខកម្មករទូកនេសាទនៅឃុំកោះស្តេច ស្រុកគីរីសាគរ
January 03, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ លោកជំទាវ និងបានផ្តល់ជូនកម្មករនូវ ទឹកអាល់កុល ម៉ាស សាប៊ូលាងដៃ ប្រេងកូឡា និងថវិកាមួយចំនួនសម្រាប់អោយបងប្អូនកម្មករទូកនេសាទប្រើប្រាស់ដើម្បីការពារជំងឺកូវីដ-១៩ ស្របពេល ដែលនៅប្រទេសជិតខាងមានការរីករាលដាល កាន់តែច្រើនឡើងៗ។

ក្នុងការចុះជួបនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលជាកម្មករនេសាទនោះ លោកជំទាវ បាន ណែនាំដល់បងប្អូនកម្មករ ឱ្យចូលរួមទាំងអស់គ្នាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន នៃវិធានការណែរបស់រាជរដ្ឋាភិបាល ជាពិសេសសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងកុំឱ្យមានការឆ្លងចូលសហគមន៍។

លោកជំទាវបានសំណូមពរថាបើមានកម្មករ រឺអ្នកចំណូលដែលឆ្លងដែន មកមូលដ្ឋានរបស់ ពួកគាត់សូមរាយការណ៍ឱ្យសមត្ថកិច្ច ដើម្បីឲ្យគាត់ទទួលយកនូវការដាក់ខ្លួនគាត់ឲ្យនៅដាច់ដោយឡែកពីរយៈពេល ១៤ថ្ងៃ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ