ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាំយកប្រាក់ឧបត្ថម្ភលើកទឹកចិត្តផ្តល់ជូនកងកំលាំងមានសមត្ថកិច្ច ប្រជាការពារ និងបុគ្គលិកអនាម័យឆ្នេរ ចំនួន៥៧នាក់ ស្ថិតនៅឆ្នេរអូរឈើទាល
January 03, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកប្រាក់ឧបត្ថម្ភលើកទឹកចិត្តផ្តល់ជូនកងកំលាំងមានសមត្ថកិច្ច ប្រជាការពារ និងបុគ្គលិកអនាម័យឆ្នេរ មានចំនួន៥៧នាក់ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនដែលជាកងកំលាំងមានសមត្ថកិច្ច ប្រជាការពារ និងបុគ្គលិកអនាម័យឆ្នេរ ដែលបានខិតខំបំពេញការងាររបស់ខ្លួន នាពេលកន្លងមក។ បន្ទាប់ពីកម្មវិធីប្រគល់ថវិកាលើកទឹកចិត្តរួចមក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារដើររើសសំរាមតាមឆ្នេរ និងរៀបចំអនាម័យបរិស្ថានឆ្នេរឱ្យមានសោភ័ណ្ឌភាពល្អដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ