ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ១ខ្នង ស្ថិតនៅសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម
January 05, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ១ខ្នង មានទំហំបណ្ដោយ ១១ម៉ែត្រ គុណនឹងទទឹង ៧,៧ម៉ែត្រ និងកម្ពស់ ៥ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ស្ថិតនៅសាលាបឋមសិក្សាទក្សិណ ក្រុងកំពង់ចាម ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ។

ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូផងដែរ។

ឆ្លើយតបតាមសំណូមពរ របស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាពិសេស ផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់ មានសភាពទ្រុឌទ្រោម បានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយទីចាត់ការថ្មី ១ខ្នង នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់សាលា។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជម្រុញទៅដល់ក្រុមជាង ឲ្យយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឲ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទីចាត់ការរឹងមាំ សម្រាប់បំពេញការងាររបស់លោកគ្រូ អ្នកគ្រូ។

គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ សាលាបឋមសិក្សាទក្សិណ ស្ថិតនៅភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានអគារសិក្សា ៣ខ្នង ស្មើនឹង ១៥បន្ទប់ ក្នុងនោះ ២អគារ កសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង ១អគារ ទៀត ជាអគារថ្មីកម្ពស់ ២ជាន់ កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប ( CREP) របស់សហគមន៍អឺរ៉ុប។ ក្រៅពីនោះ ក៏មានអគារទីចាត់ការ ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ ១កន្លែង ជាជំនួយរបស់អង្គការជប៉ុន កសាងនៅឆ្នាំ២០១៤ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ