រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ នៃគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II)
December 24, 2020 អ្នកទស្សនា :

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង5 ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ សម្រាប់ឆ្នាំ២០២០ ដែលបានអនុវត្តកន្លងមក និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ ឆ្នាំ២០២១ ខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ