ថ្នាក់ដឹកនាំខេត្តកោះកុង ចុះសួរសុខទុក្ខ និងចែកជូនគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារការពារជំងឺកូវីដ១៩ ដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅស្រុកមណ្ឌលសីមា
January 04, 2021 អ្នកទស្សនា :

ថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកនាយករដ្ឋបាលសាលាខេត្ត តំណាងលោកជំទាវអភិបាលខេត្ត និងមានការចូលរួមពី លោកមេបញ្ជាការ នៃបញ្ជាការដ្នានតំបន់ប្រតិបត្តិការសឹងរងកោះកុង លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងលោកអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះសួរសុខទុក្ខ ចែកជូនគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារការពារជំងឺកូវីដ១៩(Covid-19) និងជូនពរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដល់កងកម្លាំង ដែលឈរជើងនៅផ្នែកសឹករងមណ្ឌលសីមា ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក២០៧ និងកងវរសេនាតូចលេខ៣ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ