សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហាថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពៃសាលី ហៅវត្តកៀនកេស ក្នុងខេត្តបាត់ដំបង
April 12, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហាថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពៃសាលី ហៅវត្តកៀនកេស ស្ថិតក្នុងភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិករាជរដ្ឋាភិបាល ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក ឯកឧត្តម ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អភិបាលរង ខេត្តស្នងការនគរបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំង ថ្នាក់ដឹកនាំស្រុកថ្មគោល ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

វត្តពៃសាលី ហៅវត្តកៀនកេស បានផ្តើមកសាងឡើងពីឆ្នាំ១៨៥០ លើផ្ទៃដី២០,១០៩ម៉ែត្រ តែត្រូវបំផ្លិចបំផ្លាញស្ទើគ្មានសល់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) លុះដល់ឆ្នាំ១៩៩៣ ព្រះគ្រូចៅធិការព្រះនាម ឃុត អង ព្រះអង្គបានដឹកនាំកសាងបានសមិទ្ធផល ជាច្រើនសម្រាប់វត្ត ។ ដល់ឆ្នាំ២០១០ ព្រះអង្គបានផ្តើមកសាងព្រះវិហារថ្មីនេះ តែអកុសល ព្រះអង្គបានទទួលអនិច្ចធម ។ ក្រោយមកព្រះគ្រូចៅអធិការព្រះនាម អឿន រឿប បានចាប់ផ្តើមកសាងបន្តរហូតដល់ឆ្នាំ២០១៨ ដែលត្រូវចំណាយអស់ថវិកាចំនួន ២៦៦,៩៩៩ ដុល្លាអាមេរិក ដែលបានពីការជួយឧត្តម្ភ ពីសប្បុរសជន ពុទ្ធបរិស័ទ ក្នុុង និងក្រៅប្រទេស ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ