ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​ បាន​ជួបសំណេះសំណាល​ ជាមួយនិវត្តជនក្រុងតាខ្មៅ​ ចំនួន​ ៩៩០នាក់​ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
April 11, 2018 អ្នកទស្សនា :

នារសៀលថ្ងៃពុធ​ ១១រោច​ កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ មានរៀបចំពិធីសំណេះសំណាលជាមួយ​និវត្តជន នៅក្រុងតាខ្មៅ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ នាយករដ្ឋបាល​ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ អភិបាលងរង​ក្រុង​ ចៅសង្កាត់ទាំង៦​ និងអតីតយុទ្ធជនក្រុងតាខ្មៅ​ ចំនួន​ ៩៩០​ នាក់។ ​គួររម្លឹកផងដែរ​ គិតចាប់ពីឆ្នាំ២០១៥ មក រដ្ឋបាល​ខេត្តកណ្តាល​បានរៀប​ចំពិធី​សំណេះ​​សំណាល​ជាមួយ​និវត្តជនក្នុងក្រុងតាខ្មៅបានចំនួន០៣ លើក រួចមកហើយ។ ​ពិធីសំណេះសំណាល នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៍មានសារសំខាន់មួយ សម្រាប់រដ្ឋបាលខេត្ត​កណ្តាល ហើយ​​ពិធីនេះពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងជាការផ្តល់សារ ចំពោះបងៗពូ មីង ជា​និវត្តជន​យើង បើទោះបី​ជា លោក លោកស្រី​បានចូលនិវត្តន៍​ទៅ​ហើយ ក៏រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្ត​នៅ​តែផ្តល់​តម្លៃ និងយល់ពី​សារសំខាន់ របស់លោក លោកស្រី​ ព្រោះថា «និវត្តជន ជាឃ្លាំងទ្រព្យ ឃ្លាំងចំណេះ » «ជាអ្នកត្រួស​ត្រាយផ្លូវ» សម្រាប់​មន្ត្រី​ជំនាន់​ក្រោយ​ក្នុងការ​អនុវត្តការងារបន្ត និងក្រេបជញ្ជក់​យក​ចំពោះដឹង បទពិសោធន៍ ដែលលោកស្រី អស់លោក​បានបន្សល់ទុក និងឆ្លងកាត់។ ​ព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាការបង្ហាញ​នូវគុណធម៌ សីលធម៌ និងកតញ្ញូតាធម៌​សម្រាប់មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុងបម្រើការងារ ចំពោះរាមច្បង ដែល​បាន​ចូល​និវត្តន៍។​ ជាការពិត និវត្តជន ក៏ដូចជាអតីតយុទ្ធជនគឺជាជនដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ជា​និមិត្ត​រូប​នៃការខិតខំ ការសាមគ្គី ការកសាង ស្មារតី​លះបង់ ធ្វើ​ពលីកម្ម​ដើម្បីជាតិ និង​ជាអ្នកស្នេហាជាតិ​ពិតប្រាកដ​ដោយស្តែង​ចេញ​សកម្មភាព​ជាក់ស្តែង​​របស់ខ្លួន។ ជាទីបញ្ចប់​ ឯកឧត្តម​គណៈអធិបតីបានឧបត្ថម្ភដល់និវត្តជន ទាំង​ ៩៩០​ នាក់​ ក្នុងម្នាក់ៗថវិកា​ ៥​ ម៉ឺនរៀល​។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ