អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ជម្រុញដល់ក្រុមការងារគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្តកំពង់ឆ្នាំង ឲ្យបន្តយកចិត្តទុកដាក់លើការងារបង្កា និងទប់ស្កាត់ជម្ងឺគ្រុនចាញ់មកនៅកម្រិតទាបបំផុត
December 16, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត និង​ប្រធានគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​​ជម្រុញបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារគណៈកម្មការធិការលុបបំបាត់ជំម្ងឺគ្រុនចាញ់ខេត្ត នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី​លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកគណៈកម្មការ ខេត្ត ស្រុកផងដែរ។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដម អម សុភា អភិបាលរង​ខេត្ត ក៍បានវាយ​តម្លៃខ្ពស់ និង​ថ្លែង​នូវ​ការកោតសសើរដល់ក្រុមគណៈកម្មការលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត ដែលបាននឹង​កំពុង​ខិតខំយកចិត្តទុកដាក់លើការងារទប់ស្កាត់ជម្ងឺ គ្រុនចាញ់នៅក្នុងខេត្ត ដោយ​ទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ធនៅតំបន់ប្រឈមនឹងជម្ងឺគ្រុនចាញ់នៅក្នុងខេត្ត ដូចជាការផ្តល់មុងជ្រលក់ថ្នាំ និងអង្រឹងមុងជាដើម។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ថ្លែង​ឲ្យដឹង​ថា រយៈពេល១១ខែ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មវិធីជម្ងឺ​គ្រុនចាញ់ខេត្តស្តីពីស្ថានភាពជម្ងឺគ្រុនចាញ់នៅទូទាំងខេត្តសរុបមានចំនួន ៤២៧ករណី បើធៀបនិងឆ្នាំ២០១៩ ក្នុងរយៈពេល១១ខែដូចគ្នាមានចំនួន​ ១៦៥៤ករណី ថយចុះ១២២៧ករណីស្មើនិង៧៤ភាគរយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ