រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីកម្មវិធីត្រួតពិនិត្យផលិផលថ្នាំជក់នៅខេត្តកំពង់ឆ្នាំង
December 16, 2020 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលតម្រង់ទិស ស្តីពីកម្មវិធីត្រួុតពិនិត្យផលិតផលថ្នាំជក់នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងមានការអញ្ចើញ ចូលរួុមលោកវេជ្ជបណ្ឌិត លឹម លៀងងួុន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំង លោក លោកស្រី មកពីមន្ទីរស្ថាប័នជុំវិញខេត្តផងដែរ។

សិក្ខាសាលានេះមានរយ:ពេល១ព្រឹកដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងគោលបំណងដើម្បី បង្កើននូវសមត្ថភាពផ្នែកចំណេះដឹងជំនាញពាក់ព័ន្ធកម្មវិធី ត្រួុតពិនិត្យផលិតផលថ្នាំជក់ ដល់អនុគណ:កម្មការត្រួុតពិនិត្យ ផលិតផលក្នុងការរួុមចំណែកអនុវត្តច្បាប់ស្តីពីការ ត្រួុតពិនិត្យផលិតផលថ្នាំជក់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម អម សុភាអភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្ន ការប្រើប្រាស់ផលិតផលថ្នាំជក់គឺជាកត្តាហានិភ័យដ៏ចម្បងនៃជំងឺមិនឆ្លង ដូច្នេះ រាជរដ្ធាភិបាលបានយកចិត្តទុក ដាក់បានបង្កើតសកម្មភាពពហុវិស័យជាតិស្តីពីការការពារ និងការ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ២០១៧-២០២៦ ដើម្បីបង្ហាញថាការ ប្រើប្រាស់ថ្នាំជក់ជាកត្តាហានិភ័យបង្កអោយ មានជំងឺមិនឆ្លងទាំងបួុនដែលជាអទិភាពរបស់កម្ពុជា ដែលមាន ដូចជា ជំងឺសសៃរឈាមបេះដូង មហារីក( មាត់ស្បូន ថ្លើម សួត សុដន់ ក្រពះ) ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែម។

ជាមួយគ្នានោះដែរ ឯកឧត្ដម អភិបាលរងខេត្ត ក៍បានស្នើឱ្យសមាជិក សមាជិកានៃអនុគណ:កម្មធិការ ដែលមានតួុនាទីជម្រុញការអប់រំ ការអនុវត្តច្បាប់ ជួុយគាំទ្រ និងបង្កើតច្បាប់ និងលិខិតបទដ្ធានគតិយុត្តថ្មីៗ ទៀតដើម្បីពង្រឹង និងការអនុវត្តត្រួុតពិនិត្យផលិតផល ថ្នាំជក់នៅក្នុងខេត្តកំពង់ឆ្នាំង ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនោះ ឯកឧត្តម ក៏បានជម្រុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ខេត្ត ក្រុង ស្រុក ជួុយក្នុងការពង្រឹងអនុវត្តអោយកាន់តែបានជោគជ័យនៃច្បាប់ស្តីពីការត្រួុតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ធានគតិយុត្តពាក់ព័ន្ធដែលដាក់អោយប្រើប្រាស់រយ:ពេល កន្លងមក៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ