អភិបាលខេត្តកំពង់ធំ ជំរុញឲ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
April 11, 2018 អ្នកទស្សនា :

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា សង្ក្រានថ្មីសំបូរព្រៃគុក នឹងចាប់ផ្តើមប្រារព្ធនៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជំរុញឲ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមការពារសុខសុវត្ថិភាពជូនប្រជពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលទស្សនាកំសាន្ត នៅតាមទីវត្តអារ៉ាម តំបន់រមណីយដ្ឋាន និងកន្លែងកំសាន្តនានា ក្នុងខេត្តកំពង់ធំ ឲ្យបានសុវត្ថិភាព ១០០% ក្នុងរយៈពេលបីថ្ងៃនេះ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កងកម្លាំងទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។ ឯកឧត្តមបន្ថែមទៀតថា កងកម្លាំងនគរបាលកន្លងមក មានការសហការគ្នាបានល្អ ការពាររក្សាសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ និងខិតខំបន្ថែមទៀត ដើម្បីថែរក្សានូវសុខសន្តិភាព ជូនបងប្អូនដែលទស្សនាកំសាន្តនៅតាមតំបន់រមនីយដ្ឋានផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ម្យ៉ាវិញទៀត ខេត្តកំពង់ធំ ជាទឹកដីស្ថិតនៅចំកណ្តាលនៃព្រះរាជណាចក្រកម្ពុជា ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡា ដែលបានបន្សុលទុកតំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។ ជាមួយគ្នានោះដែរ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទស្សនា ព្រឹត្តការណ៍សង្ក្រានថ្មីសំបូរព្រៃគុក ឆ្នាំ២០១៨ នៅបរិវេណប្រាសាទសំបូរព្រៃគុក នឹងមានរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ បង្ករបរិយាកាសឲ្យមានភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងគ្រប់មជ្ឈដ្ឋានទាំងអស់ រួមមានការសំដែងកម្មវិធីកំសាន្តសប្បាយ និងលេងល្បែងរបាំ ប្រជាប្រិយ ការសម្តែងនូវសិល្បៈ របាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការប្រគុំតន្ត្រី ឡើងសសរខ្លាញ់ ទាញព្រ័ត ចោលឈូង ប្រដាល់បិទមុខ ប្រណាំងរទេះគោជាដើម ក្នុងនោះ ក៏មានការដាក់តាំងពិព័ណ៌នូវផលិតផល ភូមិមួយ ផលិតផលមួយ ដើម្បីកំដរបរិយាកាសឲ្យមានភាពសប្បាយរីករាយ ជាពិសេស មានភូមិគួយ និងមានការភ្ញាក់ផ្ញើលជាមួយដឹងខ្នាតយក្ស ដែលជាអតសញ្ញាណរបស់ជនជាតិភាគតិចគួយ។ គួរបញ្ជាក់ថា៖ នេះជាលើកទី៤ហើយ (២០១៥-២០១៨) ដែលរដ្ឋបាលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ សង្ក្រានថ្មីសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ