ឯកឧត្តម អ៊ូច ភា ទទួលជួបសំណេះសំណាលជាមួយប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
April 11, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានទទួលជួបជាមួយ ប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ថាញ់ងី សមាជិគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លេខាបក្សខេត្ត និងជា ប្រធានក្រុមសភាអង្គភាពខេត្តគៀនយ៉ាង អញ្ជើញពិភាក្សា លើកិច្ចសហប្រតិបត្តិកាទ្វេភាគី និងជូនពរក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីស្តាប់នូវពាក្យជូនពរពីសំណាក់ភាគីវៀតណាមរួចមក ឯកឧត្តម អ៊ូច ភា បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង អំណរគុណដល់ប្រតិភូវៀតណាមដែលបានចំណាយមកជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ នាពេលដ៏ឆាប់ខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានជម្រុញដល់ភាគីវៀតណាម បន្ត ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាត់តែប្រសើរ ថែមទៀត ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរកម្ពុជា វៀតណាមនិយាយរួម ព្រំដែនខេត្តតាកែវ និងខេត្តគៀនយ៉ាងនិយាយដោយឡែកក្លាយ ជាបន្ទាត់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាការឆ្លើយតបឯកឧត្តម ង្វៀន ថាញ់ងី បានយល់ស្របទៅនឹង ការលើកឡើងរបស់ភាកីកម្ពុជា ហើយភាគីវៀតណាមនឹងខិតខំ ជម្រុញកិច្ចសហប្រិតបត្តិការតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

 

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ