ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែងអភិបាល អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកថ្មគោល
November 26, 2020 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព ការិយាល័យនានាចំណុះរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបាត់ដំបង បានអានអនុក្រឹត្យ និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំង លោក ជា សម្បត្តិ ជាអភិបាល នៃគណៈអភិបាលស្រុកថ្មគោល លោកស្រី សៀង ផាវី ជាអភិបាលរង នៃគណៈអភិបាលស្រុក និងលោក ណាក់ ណុល ជានាយករដ្ឋបាលសាលាស្រុកថ្មគោល។

ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើលោក អភិបាល នៃគណៈអភិបាលស្រុក ផែនការប្រើប្រាស់ទឹកឱ្យបានច្បាស់លាស់ជាមួយសហគមន៍ប្រើប្រាស់ទឹក ដើម្បីជៀសវាងការបង្កទំនាស់រវាងសហគមន៍នឹងសហមគមន៍ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍នូវបរិមាណកំរិតប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវក្នុងរដូវប្រាំងផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយ និងវិធានការ ដើម្បីឱ្យបងប្អូនប្រជាកសិករយល់ដឹងអំពីការធ្វើស្រែប្រាំងនេះមានសារៈសំខាន់ណាស់ ក្នុងការជួយពួកគាត់កុំខាតបង់ការខូចខាតដោយទឹកជំនន់ម្តងហើយ និងខូចខាតដោយសារតែធ្វើស្រូវប្រាំងម្តងទៀត នៅចុងរដូវ ដែលយើងគ្មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ឱ្យគាត់ធ្វើស្រែប្រាំងបានផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ