រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)
November 26, 2020 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះមន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគកន្លងទៅបានល្អប្រសើរចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលលទ្ធផលទាំងនេះ គឺពិតជាបានផ្ដល់នូវផលប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាពិសេសការសហការចូលរួមក្នុងការរៀបចំ និងកែសម្រួលជាបន្តបន្ទាប់រហូតសម្រេចបាននូវឯកសារសេចក្ដីព្រាងនេះឡើង ដាក់ចូលក្នុងកិច្ចប្រជុំពិគ្រោះ ពិនិត្យ និងផ្ដល់យោបល់ពីគណៈអភិបាលខេត្ត ពីគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត និងគ្រប់អង្គភាពពាក់ព័ន្ធ នាព្រឹកនេះ ដើម្បីសម្រិតសម្រាំងចុងក្រោយក្នុងកម្រិតជំនាញ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អង្គប្រជុំ សូមចូលរួមជាមតិយោបល់ឱ្យបានផុលផុស ផ្ដល់ជាធាតុចូលសំខាន់ៗ និងធ្វើការបន្ថែមនូវខ្លឹមសារ ឬកាត់បន្ថយនូវចំណុចដែលមិនចាំបាច់ ដែលមានការពាក់ព័ន្ធនឹងវិស័យជំនាញរបស់ខ្លួន ដើម្បីគាំទ្រដល់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់ខេត្ត ឲ្យកាន់តែមានភាពសុក្រឹត្យ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ សម្រេចបាននូវទិសដៅរុញឆ្ពោះកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ