រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកស្នួល
November 26, 2020 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកស្នួលមានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ ឆ្នាំទី២ ក្រោមអធិបតីភាព ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត នៅបរិវេណសាលាឃុំ២ធ្នូ ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះនា។

ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំបូរ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំណួរ សំណូមពរ មតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍន៍ភូមិ ឃុំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន១០ ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ ហើយដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ ដូចជា ៖ សុំជួសជុលផ្លូវថ្នល់ សុំបន្តអគ្គិសនីសម្រាប់ប្រើប្រាស់ សុំចុះបញ្ជីដីធ្លី សុំឲ្យមានការបង្ក្រាបជនល្មើសឆក់ត្រីតាមដងអូរ និងព្រែក ឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិននឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានក្រុមការងារថ្នាក់ខេត្ត ពិសេសតាមមន្ទីរ/អង្គភាពជំនាញបានធ្វើការឆ្លើយបំភ្លឺផងដែរ។

ក្នុងឱកាសនោះឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងឯកឧត្ដម ធុនគ្រី តំណាងប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម បន្តថារាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយចំពោះបញ្ហានៅសល់មួយចំនួនទៀតនិងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត។

ឯកឧត្តម ក៏បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងឲ្យ អស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតបនិងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធិភាព និងរួមចំណែកក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ទាំងមូលកាន់តែប្រសើឡើង។

ឯកឧត្តម បានស្នើរឱ្យមន្ត្រីនៅទូទាំងខេត្តទំាងអស់ ត្រូវយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៍ទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត ការដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ