រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាស្ដីពីការពិគ្រោះយោបល់ ជាមួយអង្គការសមាគម មិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តឧត្ដរមានជ័យ
November 26, 2020 អ្នកទស្សនា :

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបើកវេទិកាស្ដីពីការពិគ្រោះយោបល់ ជាមួយអង្គការ សមាគម មិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយក រដ្ឋបាលសាលាខេត្ត គណៈអភិបាលក្រុង-ស្រុកទាំង៥ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការ សមាគម បានអញ្ជើញចូលរួមផងដែរ កិច្ចប្រជុំប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា នេះជាលើកទី៣ ហើយដែលរដ្ឋបាលខេត្តឧត្តរមានជ័យ បានសហការរៀបចំវេទិកា ស្តីពីការពិគ្រោះយោបល់ជាមួយអង្គការសមាគម មិនមែនរាជរដ្ឋាភិបាល ហើយរដ្ឋបាលខេត្តក៏ពិនិត្យឃើញថាអង្គការ សមាគមជាតិ អន្តរជាតិ និងភ្នាក់ងារដៃគូអភិវឌ្ឍ ភាគច្រើនបានធ្វើកិច្ចប្រតិបត្តិការល្អប្រសើរជាមួយ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ប៉ុន្តែក៏មានចំណុចខ្វះខាតខ្លះៗដែរ ដូចជាការ សហការការ ផ្ដល់របាយការណ៍ ការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក រវាងមន្ទីរវិស័យ និងអាជ្ញាធរដែនដី។ ឯកឧត្តម បានបន្តទៀតថា គិតត្រឹមបំណាច់ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ មានអង្គការ សមាគម និងភ្នាក់ងារដែលគូអភិវឌ្ឍ៤២ ក្នុងនោះមានម្ចាស់ជំនួយ និងម្ចាស់កញ្ចប់ថវិកាជំនួយដល់ការអភិវឌ្ឍន៍មូលដ្ឋានមានចំនួន២៥ អង្គការសមាគមដែលបានចូលរួមធ្វើសកម្មភាពលើវិស័យសំខាន់ៗ ដូចជាកសិកម្ម អប់រំ សុខាភិបាល ។ល។ និង ។ល។ បើប្រៀបធៀបក្នុងឆ្នាំ២០១៩ កន្លងមកនេះ រដ្ឋបាលខេត្តមានអង្គការ សមាគម និងភ្នាក់ងារដៃគូអភិវឌ្ឍន៍ចំនួន ៤៣ តាមតួលេខបង្ហាញថាអង្គការ សមាគម និងភ្នាក់ងារដៃគូអភិវឌ្ឍមានការថយចុះបន្តិចបន្តួចប៉ុណ្ណោះបើធៀបក្នុងឆ្នាំ២០១៩ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ-១៩។

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្ត និងសហគមន៍អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តឧត្តរមានជ័យ ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់សមាគម អង្គការ សង្គមស៊ីវិលដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែង និងមិនលំអៀងស្របតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ