កិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី០២ របស់ក្រុមប្រឹក្សាខេត្តកោះកុង
April 11, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី០២ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីគណ:អភិបាលខេត្ត នាយក នាយករងរដ្ឋបាល សាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត ដោយមានរបៀបវារ: ១-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី០២ របស់ក្រុមប្រឹក្សាខេត្តកោះកុង ២-របាយការណ៍របស់គណៈអភិបាល អំពីស្ថានភាពនៃការទទួលបន្តអនុវត្តការងារ នៃ​រដ្ឋបាល​​ខេត្តកោះកុង គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី៤៦ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៨) រហូតដល់កិច្ចប្រជុំសាមញ្ញលើកទី៤៧ (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨) របស់​ក្រុម​ប្រឹក្សា​ខេត្តកោះកុង ៣-របាយការណ៍លទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់​កិច្ចការ​​ស្រ្តី និងកុមារខេត្ត ៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០១៨ ស្ដីពី​ការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ៥-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១.ថ្មី(ពីរ) នៃសេចក្ដីសម្រេចលេខ ០២៨/១៧ សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ដីពីការកែសម្រួល​ប្រការ១ នៃសេចក្ដីសម្រេចលេខ ០២៨/១៦ សសរ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការ​បង្កើត​គណៈ​កម្មាធិការ​លទ្ធកម្ម (គ.ល) របស់រដ្ឋបាលខេត្តកោះកុង ៦-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ៧-បញ្ហាផ្សេងៗ៕ #កោះកុង #រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ