រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស២០១៨​
April 10, 2018 អ្នកទស្សនា :

ដើម្បីអបអរសាទរ ចំពោះពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស២០១៨ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលររង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ ក្នុងកិច្ចនោះដែរឯកឧត្តម សរ សុពុត្រា អភិបាលររង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដាក់ចេញនូវផែនការ ណែនាំដល់មន្ទីរ អង្គភាព ស្ថាប័ន ទីប្រជុំជន វត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ដោយត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចរចនា ដោយមានបដា ពាក្យ ស្លោក ទង់ជាតិ ទង់ជ្វាលា និងរៀបចំគ្រឿងសក្ការៈបូជា (ផ្កាភ្ញី ទៀន ធូបជា ដើម) ថ្វាយព្រះរតនត្រ័យ និងរៀបចំពលីការ ដូចជានំចំណី ផ្លែឈើជាដើម ដើម្បីទទួលទេវតាឆ្នាំថ្មី។ ហើយដើម្បីបង្កភាពសប្បាយរីករាយ អប់រំ និងបង្ហាញយុវជនជំនាន់ក្រោយ រក្សាឱ្យបានគង់វង្សនូវប្រពៃណីជាតិ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវចាត់តាំងសម្តែង សិល្បៈ និងទស្សនីយភាពជូនប្រជាពលរដ្ឋទស្សនាកំសាន្តនៅតាមទីសាធារ ណៈបង្កើតការលែងល្បែងប្រជាប្រិយ ដូចជាចោលឈូង បោះអង្គុញ ទាញ ព្រ័ត្រ ទាត់សី លាក់កន្សែង ។ល។ នៅតាមរមណីយដ្ឋានប្រវត្តិសាស្ត្រតាមទី វត្តអារាមទីប្រជុំជន ភូមិ ឃុំ ជាពិសេស ត្រូវហាមឃាត់រាល់អំពើ និងល្បែងទាំងឡាយដែលនាំឱ្យអន្តរាយដល់ទ្រព្យសម្បតិ្ត អាយុជីវិត កិត្តិយស និងប្រពៃណីជាតិរបស់ខ្មែរ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ភ្លើងចង្ក្រានជាដើម ដែលបង្កឱ្យមានអគ្គិភ័យ ដែលធ្វើឱ្យមានគ្រោះថ្នាក់ របួស ពិការ ឬបាត់បង់អាយុជីវិត និងខូចសណ្តាប់ធ្នាប់សង្គមថែមទៀត។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ