អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងបរិបទហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកខ្សាច់កណ្ដាល
November 24, 2020 អ្នកទស្សនា :

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនបងប្អូនកម្មកររោងចក្រ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកឥដ្ឋបុករថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនកម្មករកម្មការិនីជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាលនេះ។

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦និង៤០នាទី នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកHyundai ធុនដឹកទំនិញធំពណ៌សផ្លាកលេខភ្នំពេញ 3B 0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុសអាយុ២៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកគូទរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ បណ្ដាលឱ្យមនុស្សរងគ្រោះ ចំនួន០៨នាក់ របួសធ្ងន់ចំនួន ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។ នៅពេលរថយន្តបង្កខាងលើ បានបុកគូទរថយន្តដឹកកម្មករនោះរួច ក៏បានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

អំណោយដែលសាខា បានផ្តល់ជូនក្នុង១នាក់ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស ,ត្រីខ ១០កំប៉ុង ,ឃីប ១កញ្ចប់ ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារសពអង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីប ១កញ្ចប់, ទឹកសុទ្ធ ២កេស, ទឹកផ្លែឈើ ២កេស, ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ១លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ